កាន់តែជ្រៅហើយ! ចិន ព្រមានសងសឹក ប្រទេសណា ដែលចូលដៃចូលជើងជាមួយអាមេរិក លើសង្គ្រាមពន្ធគយ
កាន់តែជ្រៅហើយ! ចិន ព្រមានសងសឹក ប្រទេសណា ដែលចូលដៃចូលជើងជាមួយអាមេរិក លើ...
ប្រទេសចិន បានព្រមានថានឹងចាត់វិធានការសងសឹកប្រឆាំងនឹងបណ្តាប្រទេសដែលសហការជាមួយសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ង ដាក់ឱ្យប្រទេសចិនឯកោ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។ ការព្រមាននេះកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងប្រើការចរចាពន្ធគយដើម្បី ដាក់សម្ពាធលើដៃគូរបស់ខ្លួន ពាក់ព័ន្ធជាមួយទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។