ចាន់ វឌ្ឍនាកា សុត២គ្រាប់ជួយឱ្យបឹងកេតយកឈ្នះថាយហ្គឺរ៤ទល់១!
- 2025-05-07 10:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា សុត២គ្រាប់ជួយឱ្យបឹងកេតយកឈ្នះថាយហ្គឺរ៤ទល់១!
ចន្លោះមិនឃើញ
កីឡករ ចាន់ វឌ្ឍនាកា បានសុត២គ្រាប់ជួយឱ្យបឹងកេតបាន៣ពិន្ទុលើកដំបូងនៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤។
ក្រុមបឹងកេតបាន វាយបកយកឈ្នះអង្គរថាយហ្គឺរដោយលទ្ធផល ៤ទល់១ ក្រោយពីការនាំមុខ១គ្រាប់មុនរបស់អង្គរថាយហ្គឺរ ដោយកីឡាករ BLASCO LLORENS VICTOR នៅនាទីទី២៩ ហើយបន្ទាប់មកបឹងកេតបរកបាន៤គ្រាប់វិញ ដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់ម្នាក់ឯង នៅនាទីទី ៤៥+៣ និង នាទីទី ៦៤ គ្រាប់បាល់ទី៣រកបានដោយកីឡាករជប៉ុន YOSHIHAMA RYOHEI នៅនាទីទី ៦៦ និងកីឡាករ ម៉ាត់ ណូរ៉ុន រកបាននៅនាទីទី ៧៨ ។
ក្រោយពីបញ្ចប់ការប្រកួតជាមួយអង្គរថាយហ្គឺរ កីឡករ ចាន់ វឌ្ឍនាកា បានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត ដោយទទួលបានម៉ាស៊ីនទឹកក្ដៅ-ត្រជាក់ ពីក្រុមហ៊ុន Panasonic ផងដែរ៕