015 493 308

អបអរសាទរ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកនៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

  • 2025-05-07 10:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ មាន ៧៦ពិន្ទុ ឆ្លងកាត់ការប្រកួត ៣០ប្រកួត ឈ្នះ២៤ ស្មើរ៤ និងចាញ់តែ២ប្រកួតប៉ុណ្ណោះ ដែលចាញ់ទៅលើអាយអេសអាយដង្កោសែនជ័យ ២ទល់១ នៅក្នុងទឹកដីខ្លួនឯង និងចាញ់ណាហ្គាវើលដ៍ ១ទល់០ ។

ពិធីបិទការប្រកួត បំពាក់មេដាយ និងប្រគល់ពាន ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ ជូនដល់ម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង ធ្វើឡើងបន្ទាប់ពីការប្រកួតចុងក្រោយសប្ដាហ៍ទី៣០ រវាងម្ចាស់ផ្ទះភ្នំពេញក្រោន នៅលើទឹកដី Smart R.S.N របស់ភ្នំពេញក្រោន តែម្ដង។

សូមជម្រាបឱ្យដឹងផងដែរ ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលតំណាងអោយកម្ពុជា បន្តលេងនៅក្នុងពានអន្តរជាតិចំនួន២ក្នុងឆ្នាំនេះគឺពានរង្វាន់ AFF Asean Club Championship (ACC) Shopee Cup 2025/26 និងពានរង្វាន់ afc challenge league 2024/25 នាពេលខាងមុននេះផងដែរ៕

អត្ថបទ៖ lyengchiev

អត្ថបទពេញនិយម
អត្ថបទថ្មី