015 493 308

ឥណ្ឌា កំពុងរៀបចំ គម្រោង សាងសង់ Data Centre ធំជាងគេបំផុត នៅលើ ពិភពលោក

  • 2025-05-08 03:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani កំពុងរៀបចំគម្រោងក្នុងការសាងសង់ Data Centre ធំបំផុតនៅលើពិភពលោក។ ចំពោះទីតាំង ដែលនឹងត្រូវជ្រើសរើសដើម្បីសាងសង់ គឺស្ថិតនៅ Jamnagar ប្រទេស ឥណ្ឌា ផ្ទាល់តែម្តង។

ដើម្បីអាចធ្វើការសាងសង់ Data Centre ដែលធំជាងគេនៅលើពិភពលោក បាន ក្រុមហ៊ុន Reliance របស់មហាសេដ្ឋី Muskesh Ambani នឹងត្រូវទិញ AI semiconductors ពីក្រុមហ៊ុនផលិត Chip ឈានមុខមួយរបស់ពិភពលោក នោះគឺ NVIDIA។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ ២០២៤ កន្លងទៅ Reliance និង NVIDIA បានប្រកាសពីភាពជាដៃគូ ក្នុងការអភិវឌ្ឍន៍ និង បង្កើត AI Supercomputers នៅក្នុងប្រទេសឥណ្ឌា រួមទាំងការបង្កើត Large Language models (LLMs) ផងដែរ។

លើសពីនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីឥណ្ឌាមួយនេះ បានសហការគ្នាជាមួយ NVIDIA រៀបចំគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ AI នៅទូទាំងប្រទេសឥណ្ឌា ថែមទៀតផង។ ក្នុងនាមជាអ្នកផលិតបន្ទះឈីបដ៏ខ្លាំង និង ឈានមុខគេមួយនៅលើពិភពលោក NVIDIA បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ Blackwell AI processors សម្រាប់គម្រោងសាងសង់ Data Centre ក្នុងប្រទេសឥណ្ឌា ដែលនឹងត្រូវការ Gigawatt ធំ។

គួរឱ្យដឹងថា រដ្ឋាភិបាលរបស់ឥណ្ឌា បានគាំទ្រគម្រោងអភិវឌ្ឍន៍នានា ពាក់ព័ន្ធជាមួយវិស័យបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត AI ដើម្បីឈានទៅសម្រេចបាននូវគោលដៅរបស់ប្រទេស ចំពោះបច្ចេកវិទ្យាថ្មី ដែលកំពុងដើរទៅមុខយ៉ាងលឿន ឆាប់រហ័ស។ ជាក់ស្តែង រដ្ឋាភិបាលឥណ្ឌា បានចំណាយប្រាក់ ប្រមាណ ១,១៦ ពាន់លានដុល្លារ ជាដើមទុនសម្រាប់ជួយដល់ គម្រោង អភិវឌ្ឍន៍ AI projects នៅក្នុងប្រទេស៕

ប្រភព៖ Sabay News   ប្រែ​សម្រួល៖ lyengchiev

អត្ថបទពេញនិយម
អត្ថបទថ្មី